01 March 2010

ត្រូវថែរក្សាស្នេហា​យ៉ាង​ដូចម្តេច?


តើ​អ្នក​កំពុងមាន​សម្ព័ន្ធភាព​ស្នេហា ដែល​គូរ​ស្នេហ៍​របស់​អ្នក​មិនបាន​នៅ​ជិតគ្នា​រឺទេ? តើ​អ្នក​ត្រូវធ្វើ​យ៉ាងដូចម្ដេចខ្លះ​ដើម្បី​ថែរក្សា​ស្នេហា នេះ​អោយ​យូរអង្វែង? ការថែរក្សា​ស្នេហា​អោយបាន​យូរអង្វែង ពេលដែល​គូរ​ស្នេហ៍​របស់​អ្នក​ឃ្លា​តទៅ​ឆ្ងាយ​ជាការ​លំបាក​និង​តំរូវអោយ​គូស្នេហ៍ ទាំងពីរ​មានការ​ព្យាយាម និង​រក្សា​នូវ​ភាពស្មោះត្រង់ មនុស្ស​ជាច្រើន​តែង​សួរ​ខ្លួនឯង​ថា​តើ​ធ្វើ​ដូចម្ដេច​ដើម្បី​រក្សា​ស្នេហា​អោយ បានយូរ​អង្វែង ប្រសិនបើ​មនុស្ស​ដែល​យើង​ស្រលាញ់​ពុំបាន​នៅ​ជាមួយ​នោះ? តើ​ការរង់ចាំ​និង​កា​រតសូចំពោះ​ស្នេហា​នេះ​អាចមាន​លទ្ធផល​ល្អ​ដែររឺទេ?

វា​លំបាក​ណាស់​ក្នុងការ​ថែរក្សា​សេចក្ដីស្នេហា​មួយ​អោយមាន​ភាពកក់ក្ដៅ។ សូម​ចងចាំ​ថា​ពេលវេលា​កន្លង​ដែល​អ្នក​បាន​កសាងឡើង​ជាមួយ​គូរ​ស្នេ​ហ៏ ជា​ពន្លក​មួយ​នៃ​ការថែរក្សា​ចំណង​ស្នេហ៍​អោយមាន​ភាពស្រស់​បំព្រង​បាន។ Dr. Loveសូម​ណែនាំ​វិធី​មួយចំនួន​ដើម្បី​ថែរក្សា​ស្នេហា​របស់​អ្នក​អោយ​យូរអង្វែង ទោះជា​អ្នក​ទាំងពីរ​ពុំបាន​នៅ​ជិតគ្នា​ដូច​គ្រា​មុន​ក៏ដោយ។

  1. ធ្វើការកំណត់សម្ព័ន្ធភាពរបស់អ្នក៖ ជំហ៊ាន​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​នោះ​គឺៈ​យល់ព្រម​ទទួល​ថា តើ​ទំនាក់ទំនង​របស់​អ្នក​អាច​បន្ដទៅទៀត​ក្នុង​សម្ព័ន្ធភាព​ដូចម្ដេច? តើ​អ្នកនឹង​បន្ដ​សម្ព័ន្ធភាព​នេះ​ក្នុង​លក្ខណៈ​ជា​មិ​ត្ដ ឬក៏​ជា​ភាពស្និទ្ធស្នាល​មួយ​ដែល​ស្ថិតក្នុង​លក្ខណៈ​ស្នេហា? ឬ​គ្រាន់តែ​ជាការ​សប្បាយ​តាមបែប​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយគ្នា ហើយ​មិន​គិតពី​ការរៀបចំ​គ្រួសារ​សំរាប់​អនាគត?ការកំណត់​សម្ព័ន្ធភាព​មាន ប្រយោជន៍​ណាស់ ពីព្រោះ​ពេល​មាន​បញ្ហាលំបាក​កើតឡើង​វា​អាចជួយ​អ្នក​ទាំងពីរ​ស្គាល់​ព្រំដែន​ នៃ​ទំនាក់ ទំនង​នេះ ហើយ​វា​អាចធ្វើអោយ​អ្នក​ជៀសវាង​និង​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន​ពេល​អ្នក​ ទាំងពីរ ស្គា​ល់ពី​ទំនាក់ទំនង​រវាង​គ្នា​កាន់តែច្បាស់​លាស់​នោះ។
  2. ផ្ដល់​ភាពស្មោះត្រង់​អោយ​គ្នា​ទៅវិញទៅមក៖ ភាពស្មោះត្រង់​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទំនាក់ទំនង​មិ​ត្ដ​ភាព និង​ស្នេហា។ មនុស្ស​មួយចំនួន​គិតថាៈ​ដៃគូ​របស់គាត់​លែង​ស្មោះត្រង់​នឹង​គាត់​ទៀតហើយ នៅពេល​គាត់ ទូរ​សព្ទ័​ទៅ​គូស្នេហ៍​ហើយ​គាត់​មិនបាន​ទទួល​ការឆ្លើយតប​វិញ​នោះ។ នេះ​គឺជា​កំហុស​មួយ​ដែល​ងាយ​នឹងធ្វើ​អោយ​អ្នក​បាត់បង់​ការ​ទុក​ចិ​ត្ដ​ចំពោះ​គូស្នេហ៍ និង​អាច​បណ្ដាលអោយ​ជ​ល្លោះ​កើតមាន។ ដើម្បី​រក្សា​ស្នេហា​នេះ​អ្នក​ត្រូវមាន​ភាពស្មោះត្រង់ និង​ពិភាក្សាគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​ពុំមាន​ការលាក់លៀម​ប្រសិន បើ​មាន​បញ្ហា​មិន​ចុះសំរុង​គ្នា​កើតឡើង ឧទាហរណ៍​អ្នក​ត្រូវ​ពិភាក្សា​ដោយ​បើកចំហរ​អំពីរ​ការរួម​ភេទ​ជាមួយ​ដៃគូរ ដើម្បី​ទទួលបាន​នូវ​សេចក្ដីសុខ​ទាំងសងខាង។ ត្រូវធ្វើ​កា​ពិភាក្សា ស្វែងរក​ដំណោះស្រាយ​មុនពេល​បញ្ហា​ត្រូវ​បញ្ចប់​ដោយ​មិន​ដោះស្រាយ។ ជាទូទៅ​ការពិភាក្សា​ត្រូវធ្វើឡើង​ដោយ​ភាពស្មោះត្រង់​គឺជា​ដំណោះស្រាយ យ៉ាង​ប្រសើរ។
  3. ភាពអំណត់ធន់៖ ភាព​អត់ធន់​មិនមែន​មានតែ​បុរស​នោះទេ នារី​ចាំបាច់​ត្រូវតែមាន​ដូចគ្នា​ដែរ ពីព្រោះ​ពេល​គូស្នេហ៍​របស់​អ្នក​ពុំបាន​នៅ​ជិត​អ្នកនោះ​អ្នក​ចំ បាច់​ត្រូវមាន​ភាព​អំណត់។ មនុស្ស​មួយចំនួន​ធុញ​នឹង​ការ​អត់ធន់​ដែល​គាត់​បាន​ចំណាយពេល​យ៉ាងច្រើន​ចំពោះ​សេចក្ដី ស្នេហា​របស់គាត់ ហើយ​ចោទ​សំនួរ​ឡើង​ថាៈ​តើ​គាត់​ត្រូវធ្វើ​ដូច ម្ដេច​ដើម្បី​ថែរក្សា​ការ​អត់ធន់​អោយទទួល​បាន​ល​ទ្ឋ​ផល​ដ៏​ល្អប្រសើរ?ក្នុងករណីនេះ អ្នក​អាច​ស្វែងរក​ការងារ​មួយចំនួន​ធ្វើ​ដើម្បី​កំដរ​អារម្មណ៍។ ការធ្វើ​ខ្លួន​អោយរ​វល់​នឹង​ការងារ​អាចជួយ​អោយ​អ្នក​គិតថា ពេលវេលា​ដែល​អ្នក​រងចាំ​នោះ​មិនមាន​រយៈពេល​យូរ​ឡើយ។ ពិសេស​ជាង​នេះ​វា​អាចធ្វើអោយ​អ្នក​រីករាយ​ក្នុងការ​ចាំ​ដោយ​មិន​ធុញទ្រាន់ និង​កាត់បន្ថយ​ការ​នឹករលឹក​ដល់ដៃ​គូ​ស្នេហា​របស់​អ្នក​បាន។
  4. ផ្ដល់ការលើកទឹកចិត្ដគ្នាទៅវិញទៅមក​៖​ការលើក​ទឹក​ចិ​ត្ដ​ មាន​ប្រយោជន៍​ណាស់​សំរាប់​ថែរក្សា​សម្ព័ន្ធភាព​ស្នេហា​អោយបាន​យូរអង្វែង។ ប្រសិនបើ​គូស្នេហ៍​របស់​អ្នក​នៅ ឆ្ងាយ​ពី​អ្នក អ្នក​គួរ​មា​នា់ក​សួរ​ពី​ការរស់នៅ​របស់គាត់​ក្នុង​បរិយាកាស​ថ្មី​នោះ ដោយ​ផ្ដើម​សួ​សំនួរ​មួយចំនួន​ដូចជា តើ​ការងារ និង​ការសិក្សា​របស់គាត់​មាន​ដំណើរការ​យ៉ាងដូច​ម្ដេច​ដែរ? ជួប​ការលំបាក​អ្វីខ្លះ? មាន​ភាពងាយស្រួល​អ្វីខ្លះ?សំនួរ​ទាំងនេះ​នឹង​អាចជួយ​លើក​ទឹក​ចិ​ត្ដ​គាត់ ហើយ​អាច​អាយ​គាត់​ក្លាយជា​មនុស្ស​ដែល​ពោ​ពេញ​ទៅដោយ​កា​រត​សូ និង​មាន​កំលាំង​ចិ​ត្ដ​បំពេញការងារ​និង​ការរៀនសូត្រ ។ ទោះបីជា​ការលើក​ទឹក​ចិ​ត្ដ​នេះ​ធ្វើឡើង​តាមរយៈ​ទូរស័ព្ទ រឺ​សំបុត្រ​ក៏ដោយ តែ​វា​មាន​តំលៃ​មិនអាច​គណនា​បាន​ពេល​គូស្នេហ៍​របស់​អ្នក​បាត់បង់​កំលាំង​ចិ​ត្ដ ដើម្បី​ប្រឈមមុខ​នឹង​ស្ថានភាព​ណាមួយ។ គាត់​អាច​នឹង​បង្កើ់ត​អា​ម្មណ៍​រីករាយ​និង​សប្បាយ​ឡើងវិញ​បាន​ក្រោយពី​បានទទួល ការលើក​ទឹក​ចិ​ត្ដ​អំពី​មនុស្ស​ដែល​គាត់​ស្រលាញ់​នោះ។

ជួយអ្នកជាទីស្រលាញ់ក្នុងការផ្តាច់បារី

នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់ក្រុមគ្រួសារ ឬសហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពីសំណាក់មិត្តភ័ក្ត្រ និងគ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ សូមអ្នកសូមកុំនូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា “អ្នករីករាយនឹងជួយគាត់ ។
ខាងក្រោមនេះគឺជាគន្លឹះខ្លះៗដែលអ្នកអាចចូលរួមក្នុងសកម្មភាពបញ្ឈប់ការជក់បារីរបស់គាត់៖
  • រក្សាអនាម័យ ៖ ថែរក្សាទីកន្លែងដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំអោយមានក្លិនបារី និងព្យាយាមអោយគាត់ស្ថិតឲ្យឆ្ងាយពីកន្លែងដែលមានក្លិន និងផែ្សងបារី។
  • ស្វែងយល់ពីទំលាប់របស់គាត់៖ អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែលកំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬក៏ពេលទទួលទានសូរា ជាដើម ។ល។ សូមស្វែងយល់អំពីទំលាប់ និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
  • បង្វែទំលាប់ជក់បារីរបស់គាត់៖ ត្រៀមលក្ខណៈដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ អោយងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញ ឧទាហរណ៍៖ ដើរលេងកំសាន្ត និយាយរឿងកំប្លែង ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ …។ល។ ដើម្បីជំនួសការជក់បារីវិញ។
  • យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់៖ ការផ្តាច់បារីគឺជាបញ្ហាមួយដែលលំបាកសំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធ អាចនឹងកើតមានឡើងនៅក្នុងកំឡុងពេលផ្តាប់បារីនេះ។ សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
  • លើកទឹកចិត្ត៖ ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញអោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
  • កុំលេងសើច ៖ ការយកបារីមកលលេង ឬការអុចបារីនៅចំពោះមុខអ្នកកំពុងផ្តាច់បារី មិនមែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះសូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
  • ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរនោះ សូមផ្តល់ជាគំនិតយោបល់ល្អដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និងនិយាយពីភាពវិជ្ជមាន ដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
  • សាកល្បងម្តងទៀត ៖ ប្រសិនជាការព្យាយាមរបស់គាត់ក្នុងការផ្តាច់បារីទទួលបរាជ័យ សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។
សង្ឈឹមថាអ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី។

វិធីព្យាបាលការប្រេះកែងជើង

នៅក្នុងកំឡុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និងប្រេះបែកក្រហែង ។ មានពេលខ្លះ វាអាចបង្ករឲ្យអ្នកមានការឈឺចាប់ ដែលបះពាល់ទៅដល់ការធ្វើដំណើររបស់អ្នកថែមទៀតផង។ ក៏ប៉ុន្តែការប្រេះកែងជើងមិនមែនជាអាការៈមិនអាចព្យាបាលបាននោះឡើយ។ អ្នកគ្រាន់តែអ្នកអនុវត្តតាមវិធីងាយៗមួយចំនួនដូចខាងក្រោម ដើម្បីជៀសវាងពីផលរំខានទាំងនោះ ៖
  • ជំរុះចោលស្បែកក្រិន និងបែកប្រេះ
    ការជំរុះចោលស្បែកក្រិន និងបែកប្រេះ គឺជាជំហានដំបូងក្នុងការព្យាបាលអាការៈ ប្រេះកែងជើង ។ មានផលិតមួយចំនួនដែលអ្នកអាចរកទិញបាននូវតាមទីផ្សារ ក៏ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វត្តុធាតុដើមមួយចំនួនដែលមានស្រាប់ក្នុងផ្ទះបានដែរ។ ស្ករ ឬក៏អំបិលគឺជាវត្ថុធាតុដើមមូលដ្ឋានដែលអាចជួយអ្នកជំរុះចោលកោសិកាចាស់ៗដែលក្រិនរឹង និងប្រេះបែកនៅត្រង់កែងជើងរបស់អ្នក។ សូមលាបវាលើកែងជើងហើយទុកមួយសន្ទុះ បន្ទាប់មកដុះលាងវាដោយប្រើប្រាស់ច្រាសដុះជើង ជាមួយនឹងទឹកក្តៅឧនៗ។ ប្រសិនបើកែងជើងរបស់អ្នកប្រេះខ្លាំងរហូតដល់មានឈាមផងនោះ សូមប្រើប្រាស់ឧបករណ៍សំរាប់ដុះក្អែលជំនួសវិញ ដោយដុះស្រាលៗ នឹងលាងចេញជាមួយទឹកក្តៅឧនៗ។
  • ផ្តល់សំណើមដល់កែងជើងរបស់អ្នក៖
    បន្ទាប់ពីជំរុះចោលកោសិកាក្រិន ឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)ដែលប្រើប្រាស់សំរាប់លាប់លើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។ បន្ទាប់មកប្រើប្រាស់ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែកនៃកែងជើងអ្នកអស់ហើយនោះ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការលាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន និងមិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
  • ការពារការប្រេះកែងជើងសារជាថ្មី៖
    ដើម្បីជៀសវាងការប្រេះកែងជើងសារជាថ្មី សូមលាបឡូសិនអោយបានយ៉ាងហ៊ោចណាស់២ដងក្នុងមួយថ្ងៃ។ និងឧស្សាហ៍ពិនិត្យស្បែកជុំវិញកែងជើងរបស់អ្នក និងដុះខាតវាចេញនៅពេលដែលអ្នកឃើញ វាមានសភាពក្រាស។ ព្រោះថា ស្បែកដែលក្រាស ឬក្រិន គឺពិបាកអោយឡូសិនជ្រាបចូលក្នុងស្បែកណាស់។