តើអ្នកកំពុងមានសម្ព័ន្ធភាពស្នេហា ដែលគូរស្នេហ៍របស់អ្នកមិនបាននៅជិតគ្នារឺទេ? តើអ្នកត្រូវធ្វើយ៉ាងដូចម្ដេចខ្លះដើម្បីថែរក្សាស្នេហា នេះអោយយូរអង្វែង? ការថែរក្សាស្នេហាអោយបានយូរអង្វែង ពេលដែលគូរស្នេហ៍របស់អ្នកឃ្លាតទៅឆ្ងាយជាការលំបាកនិងតំរូវអោយគូស្នេហ៍ ទាំងពីរមានការព្យាយាម និងរក្សានូវភាពស្មោះត្រង់ មនុស្សជាច្រើនតែងសួរខ្លួនឯងថាតើធ្វើដូចម្ដេចដើម្បីរក្សាស្នេហាអោយ បានយូរអង្វែង ប្រសិនបើមនុស្សដែលយើងស្រលាញ់ពុំបាននៅជាមួយនោះ? តើការរង់ចាំនិងការតសូចំពោះស្នេហានេះអាចមានលទ្ធផលល្អដែររឺទេ?
វាលំបាកណាស់ក្នុងការថែរក្សាសេចក្ដីស្នេហាមួយអោយមានភាពកក់ក្ដៅ។ សូមចងចាំថាពេលវេលាកន្លងដែលអ្នកបានកសាងឡើងជាមួយគូរស្នេហ៏ ជាពន្លកមួយនៃការថែរក្សាចំណងស្នេហ៍អោយមានភាពស្រស់បំព្រងបាន។ Dr. Loveសូមណែនាំវិធីមួយចំនួនដើម្បីថែរក្សាស្នេហារបស់អ្នកអោយយូរអង្វែង ទោះជាអ្នកទាំងពីរពុំបាននៅជិតគ្នាដូចគ្រាមុនក៏ដោយ។
- ធ្វើការកំណត់សម្ព័ន្ធភាពរបស់អ្នក៖ ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើនោះគឺៈយល់ព្រមទទួលថា តើទំនាក់ទំនងរបស់អ្នកអាចបន្ដទៅទៀតក្នុងសម្ព័ន្ធភាពដូចម្ដេច? តើអ្នកនឹងបន្ដសម្ព័ន្ធភាពនេះក្នុងលក្ខណៈជាមិត្ដ ឬក៏ជាភាពស្និទ្ធស្នាលមួយដែលស្ថិតក្នុងលក្ខណៈស្នេហា? ឬគ្រាន់តែជាការសប្បាយតាមបែបមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ហើយមិនគិតពីការរៀបចំគ្រួសារសំរាប់អនាគត?ការកំណត់សម្ព័ន្ធភាពមាន ប្រយោជន៍ណាស់ ពីព្រោះពេលមានបញ្ហាលំបាកកើតឡើងវាអាចជួយអ្នកទាំងពីរស្គាល់ព្រំដែន នៃទំនាក់ ទំនងនេះ ហើយវាអាចធ្វើអោយអ្នកជៀសវាងនិងដោះស្រាយនូវបញ្ហាមួយចំនួនពេលអ្នក ទាំងពីរ ស្គាល់ពីទំនាក់ទំនងរវាងគ្នាកាន់តែច្បាស់លាស់នោះ។
- ផ្ដល់ភាពស្មោះត្រង់អោយគ្នាទៅវិញទៅមក៖ ភាពស្មោះត្រង់មានសារៈសំខាន់ណាស់ចំពោះទំនាក់ទំនងមិត្ដភាព និងស្នេហា។ មនុស្សមួយចំនួនគិតថាៈដៃគូរបស់គាត់លែងស្មោះត្រង់នឹងគាត់ទៀតហើយ នៅពេលគាត់ ទូរសព្ទ័ទៅគូស្នេហ៍ហើយគាត់មិនបានទទួលការឆ្លើយតបវិញនោះ។ នេះគឺជាកំហុសមួយដែលងាយនឹងធ្វើអោយអ្នកបាត់បង់ការទុកចិត្ដចំពោះគូស្នេហ៍ និងអាចបណ្ដាលអោយជល្លោះកើតមាន។ ដើម្បីរក្សាស្នេហានេះអ្នកត្រូវមានភាពស្មោះត្រង់ និងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយពុំមានការលាក់លៀមប្រសិន បើមានបញ្ហាមិនចុះសំរុងគ្នាកើតឡើង ឧទាហរណ៍អ្នកត្រូវពិភាក្សាដោយបើកចំហរអំពីរការរួមភេទជាមួយដៃគូរ ដើម្បីទទួលបាននូវសេចក្ដីសុខទាំងសងខាង។ ត្រូវធ្វើកាពិភាក្សា ស្វែងរកដំណោះស្រាយមុនពេលបញ្ហាត្រូវបញ្ចប់ដោយមិនដោះស្រាយ។ ជាទូទៅការពិភាក្សាត្រូវធ្វើឡើងដោយភាពស្មោះត្រង់គឺជាដំណោះស្រាយ យ៉ាងប្រសើរ។
- ភាពអំណត់ធន់៖ ភាពអត់ធន់មិនមែនមានតែបុរសនោះទេ នារីចាំបាច់ត្រូវតែមានដូចគ្នាដែរ ពីព្រោះពេលគូស្នេហ៍របស់អ្នកពុំបាននៅជិតអ្នកនោះអ្នកចំ បាច់ត្រូវមានភាពអំណត់។ មនុស្សមួយចំនួនធុញនឹងការអត់ធន់ដែលគាត់បានចំណាយពេលយ៉ាងច្រើនចំពោះសេចក្ដី ស្នេហារបស់គាត់ ហើយចោទសំនួរឡើងថាៈតើគាត់ត្រូវធ្វើដូច ម្ដេចដើម្បីថែរក្សាការអត់ធន់អោយទទួលបានលទ្ឋផលដ៏ល្អប្រសើរ?ក្នុងករណីនេះ អ្នកអាចស្វែងរកការងារមួយចំនួនធ្វើដើម្បីកំដរអារម្មណ៍។ ការធ្វើខ្លួនអោយរវល់នឹងការងារអាចជួយអោយអ្នកគិតថា ពេលវេលាដែលអ្នករងចាំនោះមិនមានរយៈពេលយូរឡើយ។ ពិសេសជាងនេះវាអាចធ្វើអោយអ្នករីករាយក្នុងការចាំដោយមិនធុញទ្រាន់ និងកាត់បន្ថយការនឹករលឹកដល់ដៃគូស្នេហារបស់អ្នកបាន។
- ផ្ដល់ការលើកទឹកចិត្ដគ្នាទៅវិញទៅមក៖ការលើកទឹកចិត្ដ មានប្រយោជន៍ណាស់សំរាប់ថែរក្សាសម្ព័ន្ធភាពស្នេហាអោយបានយូរអង្វែង។ ប្រសិនបើគូស្នេហ៍របស់អ្នកនៅ ឆ្ងាយពីអ្នក អ្នកគួរមានា់កសួរពីការរស់នៅរបស់គាត់ក្នុងបរិយាកាសថ្មីនោះ ដោយផ្ដើមសួសំនួរមួយចំនួនដូចជា តើការងារ និងការសិក្សារបស់គាត់មានដំណើរការយ៉ាងដូចម្ដេចដែរ? ជួបការលំបាកអ្វីខ្លះ? មានភាពងាយស្រួលអ្វីខ្លះ?សំនួរទាំងនេះនឹងអាចជួយលើកទឹកចិត្ដគាត់ ហើយអាចអាយគាត់ក្លាយជាមនុស្សដែលពោពេញទៅដោយការតសូ និងមានកំលាំងចិត្ដបំពេញការងារនិងការរៀនសូត្រ ។ ទោះបីជាការលើកទឹកចិត្ដនេះធ្វើឡើងតាមរយៈទូរស័ព្ទ រឺសំបុត្រក៏ដោយ តែវាមានតំលៃមិនអាចគណនាបានពេលគូស្នេហ៍របស់អ្នកបាត់បង់កំលាំងចិត្ដ ដើម្បីប្រឈមមុខនឹងស្ថានភាពណាមួយ។ គាត់អាចនឹងបង្កើ់តអាម្មណ៍រីករាយនិងសប្បាយឡើងវិញបានក្រោយពីបានទទួល ការលើកទឹកចិត្ដអំពីមនុស្សដែលគាត់ស្រលាញ់នោះ។