26 January 2010

កាដូរ​ពិសេស​សំរាប់​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់

ដែល​រំលឹក​ពី​សេ​ក្តី​ស្រលាញ់​រវាង ក្រុមគ្រួសារ មិត្តភក្តិ និង​គូសង្សារ។ ការជូន​ការដូរ​ដល់​អ្នក​ដែល​ស្រលាញ់
គឹជា​ការបង្ហាញ​អោយ​ពួកគាត់​ដឹង​ពី​អារ​ម្ម​ណ៏ និង​សម្ព័នភាព​មួយ​យ៉ាង​ជិតស្និត​ដែល​មិនអាច​បំភ្លេចបាន។ ភួយ ខ្នើយ រូបភាព រឺ​វត្ថុផ្សេងៗដែលមាន​ភ្ផា​ប់​ដោយ​រួប​ភាព​បេះដូង កំណាព្យ​ស្នេហា ស្ករ​គ្រាប់ ប័ណ្ណជូនពរ និង​ផ្កា ជាកា​ដូរ​ដែល​អាច​ប្រើ​សំរាប់​ថ្ងៃ​ដ៏​ពិសេស​នេះ។
ផ្កាកូលាប​ក៏​ជាកា​ដូរ​មួយ​ដែល​ប្រជាជន​កម្ពុជា​និយម​ជាងគេ ក្នុងការ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏​ស្មោះ​របស់​ពួកគេ។ ការជ្រើសរើស​ពណ៌​រប​ស់​ផ្កា​អាច​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដ​ល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់។
ខាងក្រោម​នេះ​ជា​អត្ថន័យ​ពណ៌​ផ្កាកូលាបធ្វើអោយ​អ្នកសំរេចចិត្ត​ជ្រើសរើស​អោយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់។
អត្ថន័យនៃពណ៌​របស់​ផ្កា​
ជា​ពណ៌​បង្ហាញថា ម្ចាស់​ដែល​កំពុង​អោយ​ផ្កាកូលាប​នេះ​ដល់​អ្នក កំពុងតែ​ធ្លាក់​ក្នុង​អន្លង​ស្នេ​ហ៏​របស់​អ្នក​ ចាប់តាំងពី​ពេលដែល​គេ​ជួប​អ្នកជា​លើកដំបូង។


HTML clipboard តំណាងអោយ និរន្តរភាព ភាពជា​អមតៈ និង​ភាពរឹងមាំ។

HTML clipboardតំណាងអោយ​សេ​ក្តី​ស្រឡាញ់​ក៏​កក់ក្តៅ​ចំពោះ​មិត្ត​ជាទី​ស្រឡាញ់ និង​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ជាងគេ។

HTML clipboardបង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព និង​សុភមង្គល។ វា​ជា​ពណ៌​មួយ​ដែល​គេ​ធ្វើការ​ជ្រើសរើស​សំរាប់​ផ្តល់​អោយដល់​មិត្តភក្តិ មិត្តភក្តិ​រួមការ​ងារ និង ចំពោះ​គ្រួសារ​ផងដែរ។

HTML clipboard ជា​ពណ៌​តំណាងអោយ​ទំនាក់ទំនង​មួយ​ដែលមាន​សុភមង្គល និង​ពេញ​ទៅដោយ​សេច​ក្កី​ស្រឡាញ់។

តំណាងអោយ ភាព​រីករាយ​ពេញចិត្ត​ចំពោះ​ជ័យជំនះ​ដែល​ទទួលបាន និង បង្ហាញ​ពី​សេចក្តីស្រលាញ់​មួយ​យ៉ាង​ពេញចិត្ត។

HTML clipboard ជា​ពណ៌​តំណាងអោយ​ភាព​បរិ​សុ​ទ្ឋ សេច​ក្កី​គោរព ភាព​សុភាពរាបសារ។

ប្រវត្តិ​​ថ្ងៃ​​បុណ្យ​នៃ​​សេចក្តី​ស្រលាញ់

ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​យុវវ័យ​មួយចំនួន​ហៅថា ថ្ងៃបុណ្យ​សង្សារ ជា​ថ្ងៃ​ដែល​ធ្វើឡើង​ដើម្បី​រំលឹក​ដល់​សេចក្តីស្រលាញ់។ បច្ចុប្បន្ននេះ​ ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ស្រទាប់​យុវវ័យ មាន​ចំណា​ប់​​អារម្មណ៍​​យ៉ាងខ្លាំង ​ទៅលើ​ពី​ធី​បុណ្យ​នេះ។ ពិធី​នេះ​ ត្រូវបាន​គេ​ប្រារ​ព្ឋ​ឡើង ​នៅក្នុង​ថ្ងៃទី ១៤ ខែ​កុ​ម្ភះ​រៀងរាល់ឆ្នាំ
វា​មិនមែន​គ្រាន់តែ​ជា​ថ្ងៃ​សំរាប់តែ​យុវវ័យ​នោះទេ ប៉ុន្តែ​មនុស្ស​គ្រប់​វ័យ​ក៏​អាច​ចូលរួម​បង្ហាញ​សេចក្តីស្រលាញ់​របស់គេ​ផងដែរ។ បុណ្យ​នៃ​សេចក្តីស្រលាញ់​មាន​ដើមកំណើត​ពី​ប្រទេស​រ៉ូម៉ាំង ហើយ​មានការ​ពិណនា​ផ្សេងៗគ្នា​ ចំពោះ​ប្រវត្តិ​នៃ​បុណ្យ​នេះ។
ខាងក្រោម​នេះ​ជា​ប្រវត្តិខ្លះៗទាក់ទង​នឹង​ការ​ប្រារ​ព្ឋ​ពិធីបុណ្យ​សង្សារ​៖
Saint Valentine ជា​ឈ្មោះ​បុព្វ​ជិ​ក​ដែលមាន​កំណើត​នៅក្នុង​ប្រទេស​រ៉ូម នៅក្នុង​រាជ​កាល​អធិរាជ​Claudius II។ នៅក្នុង​ប្រវត្តិ​ជនជាតិ​រ៉ូ​ម៉ាំង ថ្ងៃទី១៤កុ​ម្ភះ ​គឺជា​ថ្ងៃ​ឈប់សំរាក​សំរាប់​គោរព​ដល់​ព្រះមហាក្សត្រ​ត្រិ​យា​នី​របស់​ប្រទេស​នេះ។ ប្រជាជន​រ៉ូម​ម៉ាំង បានចាត់ទុក​ព្រះរាជា​នីថា ជា​ព្រះ​ជា​ម្ចាស់​តំណាំង ​អោយ​នារី​ទាំងអស់​នៅក្នុង​ប្រទេស​និង​ជា​ព្រះ​ជា​ម្ចាស់​នៃ​អា​ពា​ពិ​ពា​ហ៏​ដ៏​ស្រស់បំព្រង​មួយ។ ពី​ធី​នេះ​ត្រូវបាន​គេ​ធ្វើ​ភ្ជាប់​ជាមួយ​បុណ្យ Lupercalia ជា​បុណ្យ​ធ្វើឡើង​សំរាប់​បណ្តេញ​ឆ្កែចចក​ដែល​តែងតែ​មក​បំផ្លាញ​ដំណាំ​នៅតាម​ឈូង​សមុទ្រ និង​ជា​ពី​ធិ​មួយ​ដែល​ប្រជាជន​ធ្វើឡើង​សំរាប់​សុំអោយ​ដំណាំ​របស់គេ​កាន់តែ​ទទួលបាន​ផល​ច្រើនជាង​ឆ្នាំ​ចាស់។
សម័យ​កាលនោះ ការរស់នៅ​របស់​កំលោះ និង នារី​ក្រមុំ ត្រូវបាន​គេ​ចែក​អោយនៅ​ដាច់ពីគ្នា​និង​តឹងរឹង​បំផុត។ ប៉ុន្តែ​ក្នុង​ថ្ងៃបុណ្យ Lupercalia ​កំលោះ​និង​ក្រមុំ​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ជួបគ្នា។ ស្រី​ក្រមុំ​​ជន​ជាតិ​រ៉ូ​ម៉ាំង​ទាំងអស់​ត្រូវ​សរសេរ​ឈ្មោះ​របស់​ពួកគេ​ដាក់​ក្នុង​ដប និង​បណ្តែត​តាម​ទឹក ហើយកំលោះៗជា​អ្នក​ចាំ​ទទួល​ដប​ទាំងនោះ។ អ្នក​ដែល​ទទួលបាន​ដប​ទាំងនោះ​នឹងត្រូវ​គូរ​រួប​នារី​ដែលមាន​ឈ្មោះ​ក្នុង​ដប។ ជាទូទៅ​ពួកគេ​បានក្លាយ​ជា​គូរ​ស្នេហ៍​នឹង​គ្នា​ហើយ​អាច​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា​បាន។
នៅក្នុង​សម័យកាល​រជ្ជ​កាល​អធិរាជ claudius II ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​សម័យ​បង្ហូរឈាម។ ដោយសារ​មានការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​អោយ​ប្រជាជន ពិសេស​យុវជន​ចូលរួម​ធ្វើជា​កងទ័ព ព្រះរាជា​រូបនេះ​យល់ឃើញថា​មូលហេតុ​ដែល​ធ្វើអោយបុរសៗមិន​ព្រម​ធ្វើជា​កងទ័ព​ពីព្រោះ​តែ​ពួកគេ​មិន​ចង់​ចាក​ចេញពី​គ្រួសារ និង​មនុស្ស​ដែល​គេ​ស្រលាញ់។ ខណៈ​ពេលនោះ​ព្រះរាជា​បាន​ហាមឃាត់​មិនអោយ​មានការ​រៀប​អាពាហ៍ពិពាហ៍​និង​ការភ្ជាប់​ពាក្យ​រវាង​កំលោះ និង​ក្រមុំ​ជនជាតិ​រ៉ូ​ម៉ាំង​ទាំងនោះ។ ប្រជាជន​មួយចំនួនធំ​មិន​គាំទ្រ​ចំពោះ​ច្បាប់​ដែល​អធិរាជ​រូបនេះ​បានកំណត់​ឡើយ។ ដោយសារតែ​ដូចនេះហើយ​ទើប​លោក​Valentine ​បាន​លួច​រៀប​អាពាហ៍ពិពាហ៍​អោយ​គូរ​សង្សារ​មួយចំនួន​ដោយ​សំងាត់។ មិនយូរប៉ុន្មាន​សកម្ម​ភាព​នេះ​ត្រូវបាន​គេ​ដឹង។ ស្តេច​Cludius ​បានចេញ​បទបញ្ជា​អោយ​ប្រហារជីវិត​លោក​Valentine ​ដោយ​កាត់​យក​របះ​ដូង​របស់គាត់​នា​ថ្ងៃទី១៤ខែ​កុ​ម្ភះ​ឆ្នាំ២៧០ ដោយ​ចោទ​​ពីបទ​គាំទ្រ​សាសនា​គ្រឹ​ស្ត​ប្រឆាំងនឹង​វប្ប​ធ​ម’របស់​ប្រទេស។
ក្នុងអំឡុងពេល​ឃុំឃាំង លោក​​Valentine​​បាន​លួច​ស្រលាញ់​កូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​មក​សួរសុខទុក្ខ​លោក​នៅក្នុង​មន្ទី​ឃុំឃាំង។ មុនពេល​កាត់ទោស​ប្រហារ​ជិវិត លោក​​Valentine​​​​បា​ន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅ​នារី​ដែល​គាត់​ស្រលាញ់។ ចុងបញ្ចប់​នៃ​សំបុត្រ​របស់គាត់​បានសរសេរថា From Your Valentine ពាក្យ​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។ បន្ទាប់​ពិ​ថ្ងៃ​ដែល​លោក​Valentine​​ត្រូវបាន​គេ​ប្រហា​ជីវិត​ពិធី បុណ្យ Lupercalia​​ក៏បាន​មកដល់។
ក្នុង​ពិធី​នោះ មនុស្ស​ដែល​មិន​ជឿ​សាសនា​គ្រឹ​ស្គ​មួយចំនួនធំ​បាន​ចូលរួម។ ដោយ​ចង់អោយ​ប្រជាជន​រ៉ូ​ម៉ាំង​មាន​ជំនឿ​លើ​សាសនា​គ្រឹ​ស្គ​កាន់តែខ្លាំង​នោះ​ អភិបាល​របស់​វិហារ​សាសនា​គ្រឹ​ស្ត បានដាក់​បញ្ចូល​ឈ្មោះ​លោ​ក​Valentines​​​​ក្នុង​ដប​បណ្តែត​តាម​ទឹក ​ជាមួយនឹង​ឈ្មោះ​របស់​ស្រី​ក្រមុំ​ជាច្រើន​ទៀត។ ឈ្មោះ​លោក​Valentines​​​​ ​ត្រូវបាន​គេ​ប្រទេះ​ឃើញ​នៅក្នុង​ពិធី​នោះ​ចាប់តាំងពី​ពេលនោះ​មក ហើយ​អភិបាល​គ្រប់គ្រង​ពិធីបុណ្យ​នេះ ក៏​សំរេចចិត្ត​ប្តូរ​ឈ្មោះ​បុណ្យ ឡុ​ផ​រេ​ចា​លិ​ា​ទៅជា​បុណ្យ Saint Valentine's Day ​ហើយ​ធ្វើឡើង​នៅក្នុង​ថ្ងៃទី១៤ ដើម្បី​ធ្វើការ​រំលឹក​ដល់​លោក​Valentine​​​​ ​ដែល​បានរៀបចំ​អា​ពា​ហ៏​ពិ​ពា​ហ៏​ដល់​គូ​ស្នេ​ហ៏​ដែល​ស្រលាញ់គ្នា។ ជាមួយ​គេ​នេះ​ផងដែរ ការប្តូរឈ្មោះ​បុណ្យ​នេះ​ក៏​ជាការ​បង្ហាញថា ការជ្រើសរើស​ស្រី​ក្រមុំ​អោយដល់​កំលោះ​ជនជាតិ​រ៉ូ​ម៉ាំង​ធ្វើឡើង​ដោយ​លោក​Valentine​​​​ ដែលជា​ព្រះ​នៃ​សេចក្តីស្រលាញ់។ ចាប់ពី​ថ្ងៃ​នោះមក ១៤កុ​ម្ភះ​ត្រូវបាន​គេ​ប្រារព្វ​ឡើងជា​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រលាញ់ ឬ​​មិត្ត​យុវវ័យ​មួយចំនួន ​ហៅថា ថ្ងៃ​បុ​ណ្យ​​សង្សារ។

13 January 2010

ដំបូន្មាន​ក្នុងការថែរក្សា​សម្រស់​អោយ​ក្មេងជាង​វ័យ

ចាប់ពី​អាយុ៣០ឆ្នាំ​ឡើងទៅ សម្រស់​មនុស្ស​យើង​មានការ​ប្រែប្រួល​គួរអោយកត់សំគាល់។ ស្បែក​ចាប់ផ្តើម ខូចខាត ជ្រាវ​ជ្រួ​ញុ និង ឡើង​ស្រអាប់។ រាងកាយ​ចាប់ផ្តើម​ទ្រុឌទ្រោម អស់កំលាំង​ជាដើម។ ផលិតផល​មួយចំនួន​អាចជួយ​បិទបាំង​នូវ​គុណ​វិ​បិ​ត្ត​ទាំងនោះ ប៉ុន្តែ​ការប្រើប្រាស់​ផលិតផល​តែមួយ​មុខ គឺ​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក​អោយមើល​ទៅ​នៅ​ក្មេង​នោះឡើយ គឺ​ទាមទារ​អោយ​លោកអ្នក អនុវត្តន៍​នូវ​សកម្មភាព​មួយចំនួន​បន្ថែមទៀត ដើម្បីអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​មាន​ប្រយោជន៍​មួយចំនួន​ដែល​ណែនាំ​ដោយ​អ្នកឯកទេស​របស់​យើងៈ

  • ការពារ​ផ្ទៃមុខ​របស់​អ្នក​ពី​មជ្ឈដ្ឋាន​អាក្រក់​ជុំវិញ​៖ សូម​ប្រើប្រាស់​ក្រែ​ម​ការពារ​កំដៅ​ដែលមាន​SPF (Sun Protecting Factorខ្ពស់​ចាប់ពី+៣០ឡើងទៅ រៀងរាល់​ព្រឹក​ជាប្រចាំ និង ទទួលទាន​វិ​តា​មិន​សេ(Vitamin C) ដើម្បី​ទប់ស្កាត់​ការបាត់បង ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ខ្លួន ព្រមទាំង​ប្រើប្រាស់​ក្រែ​ម​ដែលមាន​វិ​តា​មីន​អា(Vitamin A) នៅ​រៀងរាល់​យប់ ដើម្បី​បំប៉ន​កោសិកា​ស្បែក​អោយ​លូតលាស់​បានល្អ។
  • ជួយ​ថែរក្សា​ស្បែក​អោយ​ស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែ​ត្រូវការ​ភាពស្រស់ស្អាត​នៃ​ស្បែក ផ្លែឈើ​មាន​ផ្ទុក​ទៅដោយ​សារៈ​ចិញ្ចឹម និង​វី​តា​មិនជា​ច្រើន​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​របស់​អ្នក។
  • ទប់ស្កាត់​ការចុះ​ថយ​នៃ​កំលាំង​ពលំ​៖ អាហារ​ដែលមាន​ជាតិ ទីក​ដោះ​គោ សណ្តែក សាច់ ស៊ុត និង​គ្រឿង​សមុទ្រ គឺជា​អ្នកជំនាញការ​ដ៏​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ក៏ប៉ុន្តែ​ប្រសិនបើ​អ្នក​បរិភោគ​វា​បាន​តិច អ្នក​ត្រូវ​គឹ​ត​គូរ​រក​វិធី​ផ្សេង ដើម្បី​ជួ​យុ​បំពេញ​នូវ​កង្វះខាត​នេះហើយ។ សូមអ្នក​ទទួលទាន​នូវ វិ​តា​មីន​បេ​កុំ​ផ្លិ​ច(B-Complex) ដែលមាន​ផ្ទុក​ដោយ​វីតាមីន​បេ​ឌូ(Vitamin B12) ដែល​ជំនួយ​ទៅដល់​ខួរក្បាល​ផងដែរ។
  • ទទួលទានដំណេក​អោយបាន​គ្រាប់​គ្រាន់​៖ អាកា​រៈ​មួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាព​ភ្លេចភ្លាំង​ច្រើន សំពាធ​ឈាម​ឡើង​ខ្ពស់ និង​ការចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ គឺ​សុទ្ធតែ​អាច​បណ្តាលមកពី​ការ​ទទួលទានដំណេក មិនបាន​គ្រប់គ្រាន់។ សូម​ទទួលទានដំណេក​អោយបាន​យ៉ាងហោចណាស់៨ម៉ោង​ក្នុង​១ថ្ងៃ​ទើប​ជាការ​ល្អ។
  • ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាញ់​ច្រើន​ហួសកំនត់​៖ វី​ធី​ដែល​ល្អ​បំផុត​សម្រាប់​ទប់ស្កាត់​ការកកើត​ជាតិ​ខ្លាំ​ញ​ច្រើន គឺ​ការធ្វើ​លំ​ហាត់ប្រាណ​នេះឯង។ សូម​ចំណាយពេល​ហាត់ប្រាណ​អោយបាន​យ៉ាងតិច២០នាទី​ក្នុង១ថ្ងៃ ជា​រៀងរាល់ថ្ងៃ ឬ​យ៉ាងតិច៣ថ្ងៃ​ក្នុង១សប្តាហ៍។ -ជំ​រុះ​ចោល​ភាពស្មុគស្មាញៈ សំរាក​លំហែកាយ ជាមួយ​ក្រុមគ្រួសារ និង មិត្ត​ភ័​ក្ត នៅ​ថ្ងៃ​ឈប់សំរាក​ពី​ការងារ នឹងធ្វើ​កិច្ចការ​ដ៏ទៃទៀត ដែល​ក្រៅពី​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក ដើម្បី​ជម្រុះ​ចោល​នូវ​ភាព​សៅហ្មង​ទាំងឡាយ។
  • ការពារ​ការធ្លាក់​យា​នៃ​សុដន់​៖ ចំពោះ​ស្ត្រី សុដន​ក៏​ជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​ផងដែរ ដែល​អាច​បញ្ជាក់​ពី​វ័យ​របស់​នាង។ នៅពេលដែល​កាលៈទេសៈ​មួយចំនួន​ចូលមក​ដល់ ដូចជាៈ ការ​មាន​ផ្ទៃពោះ ការ​បំបៅ​ដោះ​កូន និង​ការវិវត្ត​នៃ​ទៅរក​ភាពចំណាស់ សុដន​នឹងមាន​សភាព​ទ្រុត​ទ្រោម ធ្ងា​ក់យា​ជាក់​ជាមិនខាន។ សូម​ជ្រើសរើស​អាវទ្រនាប់​ដែល​សមរម្យ កុំ​រិត​តឹង​ខ្លាំង និង​កុំ​រលង់​ខ្លាំងពេក ដើម្បី​បន្ថយ​ការ​យោល​យោគ​នៃ​សុដន់​របស់​អ្នក ពេលដែល​អ្នកធ្វើ​ចលនាខ្លាំងៗ ឬ​ពេល​លេង​កីឡា​ជាដើម និង​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព​ជាដើម។

ហេតុផល​៨​យ៉ាង​ក្នុង​ការទទួលទាន​ផ្លែឈើ

នៅក្នុង​ចំណោម​អាហារ​ទាំងឡាយ ផ្លែឈើ​គឺជា​អាហារ​ដែល​មិនអាច​ខ្វះ​បាន បន្ទាប់ពី សាច់ បន្លែ និង ទឹក។ ផ្លែឈើ​មិន​ត្រឹមតែ​ផ្តល់នូវ​ឱជា​រស​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ផ្តល់នូវ​គុណប្រយោជន៍​យ៉ាងច្រើន ចំពោះ​សុខភាព។ ហេតុផល​មួយចំនួន​ដែល​អាចអោយ​លោកអ្នក​ពិចារណា និង​ទទួលទាន​ផ្លែឈើ ៖

  • ផ្លែឈើ​គឺ​គ្មាន​ជាតិ​កូ​លេ​ស្ទេ​រ៉ូ​ល(Cholesterol)១០០% ៖ ការទទួល​ទាន​អាហារ​ដែល​មាន​ជាតិ​កូ​លេ​ស្ទេ​រ៉ូ​ល(ជាតិ​ខ្លាញ់)ខ្ពស់ គឺ​អាចអោយ​លោកអ្នក​ធាត់ និង​ឡើង​ទម្ងន់​ហួស​កំ​រឹត និង​មាន​ជំងឺផ្សេងៗ ទៀតផង។ ជំ​រឹស​ដែល​ល្អ​បំផុត​សំរាប់​អ្នក ដើម្បី​ជំនួស​កុំអោយ​ការបរិភោគ​របស់​អស់ទាំងនោះ​ច្រើនពេក គឺមាន​បន្លែ និង ផ្លែឈើ​នេះឯង។
  • ជួយ​ថែរក្សា​ស្បែក​អោយ​ស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែ​ត្រូវការ​ភាពស្រស់ស្អាត​នៃ​ស្បែក ផ្លែឈើ​មាន​ផ្ទុក​ទៅដោយ​សារៈ​ចិញ្ចឹម និង​វី​តា​មិនជា​ច្រើន​ដែលមាន​ប្រយោជន៍​ដល់​ស្បែក​របស់​អ្នក។
  • ជួយ​ការពារ​ជំងឺផ្សេងៗ ៖ នៅក្នុង​ផ្លែឈើ វា​មិន​ត្រឹម​តែមាន​ផ្ទុក​ទៅដោយ​វី​តា​មិន​ដែលមានសារៈសំខាន់ៗ ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុ ហ្វា​យ​ប័​រ (Fiber)​​ដែល​អាចជួយ​រេ​រាំង នូវ​ការឡើង​ទំងន់ ការកើនឡើង​នៃ​សំពាធ​ឈាម និង​ក​ត្កា​ដែល​ជំរុញ​អោយ​កើត​ជំងឺ​បេះដូង។
  • ជំនួយ​ដល់​ការចងចាំ​៖ អ្នកដឹង​ទេ! ផ្លែឈើ​គឺជា​ឱសថ​ដែល​ផ្តល់​ផល​យ៉ាង​វិជ្ជមាន ជួយ​ដល់​ការចងចាំ របស់​អ្នក។ វា​អាចជួយ​អោយ​អ្នក​អាច​ហៅ​ពត៌មាន​ពី​ខួរក្បាល​របស់​អ្នក​យ៉ាង​រហ័ស និង​ងាយស្រួល​ទៀតផង។
  • ជួយ​អ្នក​អោយមាន​អារម្មណ៍​ស្រស់ថ្លា ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ធុញថប់ អស់កំលាំង ដោយសារតែ​សំពាធ​ការងារ​ច្រើន សូម​ចំណាយពេល​ពី១០ ទៅ១៥នាទី​ដើម្បី​សំរាក ហើយ​ទទួលទាន ផ្លែឈើស្រស់ៗមួយចំនួន។ វា​ពិតជា​អាចជួយ​កាត់បន្ថយ​ភាព​តប់ប្រមល់​របស់​អ្នក​ជាក់​ជាមិនខាន។
  • ផ្ទុក​ទៅដោយ​ជាតិ​ទឹក ៖ គឺ​ប្រហាក់ប្រហែល​ទៅនឹង​មនុស្ស​យើង​ដែរ នៅក្នុង​ផ្លែឈើ​គឺមាន​ជាតិ​ទឹក​ប្រហែល ៨០% នៃ​ខ្លួន​របស់​វា ដែល​ច្រើនជាង​សាច់សត្វ​ដែលមាន​តែ១៥% ប៉ុណ្ណោះ។ ជាតិ​ទឹក​ដែលមាន​នៅក្នុង​ផ្លែឈើ គឺ​ពិតជា​ល្អ​បរិសុទ្ធ​សំរាប់​សុខភាព​របស់​អ្នក។
  • មិនចាំបាច់​សំលាប់ និង​ចំអិន​៖ មិន​ដូចជា​អាហារ​ដទៃ​ដែល​ត្រូវការ​សំលាប់​ដើម្បី​យក​សាច់ មក​ទទួលទាន​នោះឡើយ យើង​គ្រាន់តែ​បេះ​វាពី​ដើម លាង​ទឹក​អោយ​ស្អាត និង​យកមក​ទទួលទាន​នោះ​គឺជា​ការ​ស្រេច។
  • អាហារ​ធម្មជាតិ ៖ ជា​លក្ខណៈ​ធម្មជាតិ ផ្លែឈើ​ត្រូវបាន​បង្កើតឡើង សំរាប់​អោយ​មនុស្ស និង​សត្វ​បរិភោគ ហើយ​ការបរិភោគ​នេះ នឹង​ជួយ​ក្នុងការ​ពង្រាយ​នូវ​គ្រាប់ពូជ​ធុញ្ញ​ជាតិ​ទាំងនោះ អោយបាន​ដុះ​លូតលាស់​នៅ គ្រប់​ទីកន្លែង

របៀបត្រៀម​ខ្លួន​របស់​ស្ត្រី​មុន​ពេល​ទៅ​ជួប​គ្រូពេទ្យ

នៅ​ពេល​ដែល​និយាយ​ទៅ​ដល់ការទៅជួបគ្រូពេទ្យ​ ខាង​ផ្នែក​រោគស្ត្រី​ សុភានារី​មួយ​ចំនួន​នឹង​គ្រវី​ក្បាល​ ហើយ​ស្រែក​ប្រកែក​ថា​មិន​ទៅ​ទេ​ ខ្មាស​ពេទ្យ​ណាស់​! ខ្លាចណាស់!។ តាមពិត​គ្មាន​អ្វី​គួរ ឲ្យ ខ្មាសអៀន​ទេ ព្រោះ​ការធ្វើ​បែប​នេះ​ ដើម្បី​តែ​សុខភាព​លោក​ស្រី​អ្នកនាង​កញ្ញា​តែ​ប៉ុណ្ណោះ​។ ​បើ​ខ្លាច​ការឈីចាប់ ឬក៏​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការ​ពិនិត្យ​នោះ​បាន មិន​ថ្វីទេ​ សូម​ក្លាហាន​ឡើង​ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​។ ម្យ៉ាង​ទៀត​គ្រូពេទ្យ​ដែល​ពិនិត្យ​សុទ្ធ​តែ​មានសីលធម៌​ និងវិជ្ជាជីវៈ​ពិត​ប្រាកដ​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ​។

តើត្រូវទៅជួប​គ្រូពេទ្យ​ពេលណា​?
មាន​មូល​ហេតុ​ពីរ​ដែល​គួរ​ទៅ​ត្រួត​ពិនិត្យ​សុខភាព​របស់​លោកស្រី​​ អ្នកនាង​កញ្ញា គឺ​ការ​ទៅ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ និងការ​ពីនិត្យ​រក​មើល​ជម្ងឺ​មហារីក។​ ចំពោះ​ស្ត្រី​ដែល​រៀបការ​ហើយ​ គួរពិនិត្យ​រក​មើល​ជម្ងឺ​មហារីក​ជារៀង​រាល់​ឆ្នាំ។ មានស្ត្រី​មួយ​ចំនួន​គ្រូពេទ្យ​អាច​ធ្វើ​ការ​ណាត់​ជួប​ក្នុង​រយៈពេល​ ៣ ឬ​៦​ខែ​ម្តង។ នៅ​មាត់​ស្បួន​អាច​មាន​ការ​រលាក​រ៉ាំរៃ​ ឬ​សង្ស័យ​ថា​មាន​កោ​សិការ​ខុស​ប្រក្រតី កើត​ឡើង។​ នៅ​ពេល​មាន​អាយុ​ពី​៤០​ឆ្នាំ​ទៅ​៤៥​ឆ្នាំ​ ស្ត្រី​គប្បី​ទៅ​ពិនិត្យ​រក​ជម្ងឺ​មហារីក​មាត់ស្បូន​ ព្រោះ​ជម្ងឺ​នេះ​អាច​ព្យាបាល​ជា​សះ​ស្បើយ​ នៅពេលណាដែលរក​​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង។ ជា​ពិសេស​នៅ​ពេល​ដែល​មាន​អាការ​ដូច​ជា​ធ្លាក់​ស​ខ្លាំង​ មាន​ក្លិន​ស្អុយ​ មាន​ឈាម​ចេញ​ខុស​ប្រក្រតី មាន​រដូវ​លើស​ពី​៧​ថ្ងៃ ឬ​មានរបួស​នៅអវយវៈ​ភេទ​ជា​ដើម​ ស្ត្រីទៅ​រក​គ្រូពេទ្យ​។

ការ​ត្រៀមលក្ខណៈ​មុន​ពេល​ជួប​គ្រូពេទ្យ​
ជា​ធម្មតា​ នរណា​ក៏​ដូច​នរណាដែរ តែង​តើ​មាន​អារម្មណ៍​មិន​ល្អ​ នៅ​ពេល​ដែល​ត្រូវ​ ឲ្យ​នរណា​ម្នាក់​ឃើញ​ពី​អវយវៈ​ភេទ​របស់​ខ្លួន ​ដែល​ខិត​ខំ​ហួង​ហែង​លាក់​បាំង ​អស់​រយៈ​ពេល​ជា​យូរ​មកហើយ​​នោះ​។​សូម្បី​តែ​នៅ​ពេល​ដែល​មាន​ការ​រួម​ភេទ​លើក​ដំបូង ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ក៏​ដោយ កុំ​ថា​ឡើយទៅឲ្យ​គ្រូពេទ្យ​ពិនិត្យ​។ ដូចនេះ​សុភាព​នារី​ទាំង​អស់​ត្រូវ​កាត់​កេរ្តិ៍​កាត់​ខ្មាសទៅ​ឲ្យ​គ្រូពេទ្យ​​ពិនិត្យ​ដើម្បី​សុខភាព។ ​បើ​គ្រូ​ពេទ្យ​នោះ​ជា​ស្ត្រី​ដូចគ្នា​ប្រហែល​ជា​ការ​អៀន​ខ្មាស់​អាច​កាត់​បន្ថយ​​បាន​ខ្លះ​ ផ្ទុយទៅវិញ​បើ​គ្រូពេទ្យ​ជា​បុរស​នោះ​ប្រាកដ​ជាមិន​អាច​បរិយាយពីអារម្ម​បានទេ​។​ ត​ទៅនេះ​ គឺ​ជា​ប្រការគួរត្រៀម​ខ្លួន​មួយចំនួន​សម្រាប់​ស្ត្រី​ មុនពេល​ទៅ​ជួប​គ្រូ​ពេទ្យ។ ៖

  1. ការត្រៀម​ចិត្ត​៖ កុំ​ខ្មាស​ឲ្យសោះ ត្រូវ​ប្រកាន់​ទស្សនៈ​ថា​មុខក្រាស់​ដើម្បី​សុខភាព ហើយ​គ្រូពេទ្យ​ ក៏​មាន​ក្រម​សីលធម៌​ច្បាស់​លាស់​ មិន​អាច​ធ្វើ​អ្វី​បំពាន​ទៅ​លើ​អ្នក​ជម្ងឺ​បាន​ទេ​។
  2. បន្ទោរ​បង់​ឲ្យ​បាន​រួច​រាល់​៖ សុភាព​នារី​ទាំង​អស់​ត្រូវ​បន្ទោរបង់​តូច ឬ​​ធំ​​ឲ្យ​រួច​រាល់ ដើម្បី​​កុំ​​ឲ្យមាន​​ការ​​រំខាន​​ដល់​​ការ​ពិនិត្យ​របស់​គ្រូពេទ្យ​។
  3. ការចងចាំ៖​ គ្រប់ស្ត្រី​ទាំងអស់​នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​ ចាំបាច់​ត្រូវ​ចង​ចាំ​ពី​ស្ថានភាព​រដូវ​របស់​ខ្លួន ដូចជា​មានការ​ឈឺចាប់​ឬ​អត់ រដូវ​មក​តិច​ឬ​ច្រើន​ ទៀងទាត់​ឬ​អត់​ រដូវ​ចុង​ក្រោយ​នៅ​ពេលណា​ មាន​ធ្លាក់​ស​ឬ​ទេ ធ្លាប់​រលូត​ឬ​រំលូតកូនឬទេ សម្រាល​ដោយ​វះ​កាត់​ ឬ​តាម​ធម្មតា​ជា​ដើម​។ ជា​ពិេសស​ទៅ​ទៀត​នោះ បើ​មាន​ឯកសារ​ពិនិត្យ​ និង​ប្រវត្តិ​ជម្ងឺ​ពី​មុន​មក ត្រូវ​ប្រមូលទៅ​ជាមួយ​ដើម្បី​ងាយ​ស្រួល​ធ្វើ​រោគ​វិនិច្ឆ័យ។
  4. ផ្អាក​៖ ដើម្បី​ឲ្យ​លទ្ធផល​ពិនិត្យ​ល្អ និង​ច្បាស់​លាស់​ គួរគប្បី​ផ្អាក​ការ​រួម​ភេទ​យ៉ាង​ហោច​ណាស់​ក៏​មួយ​យប់​មុន​ពេល​ទៅ​ជួប​គ្រូ​ ពេទ្យ​ ហើយ​ក៏​មិនត្រូវ​ប្រើ​ថ្នាំ​សុល ឬស៊ក​​ថ្នាំ​​អ្វី​​ផេ្សង​ ទៅ​ក្នុង​ទ្វារ​មាស​ក្នុង​រយៈពេល​បីថ្ងៃ​មុន​ពិនិត្យ​ ព្រោះ​អាចធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​ពិនិត្យ​ថ្លោះ​ធ្លោយ​ មិនចំទិស​ដៅ​ និង​មិន​ច្បាស់​លាស់។
  5. សម្លៀក​បំពាក់៖ គ្រប់ស្ត្រី​ទាំងអស់ នៅ​ពេល​ទៅ​ជួប​គ្រូពេទ្យ​គប្បី​ស្លៀក​សំពត់​ប្រសើរ​ជាង​ស្លៀកខោ​ ព្រោះ​អាច​បង្ក​ការ​ងាយ​ស្រួល​ដល់​ការពិនិត្យ​។ ជាងនេះ​ទៅ​ទៀត​ត្រូវ​ធ្វើ​អ​នា​ម័យ​ឲ្យ​ស្អាត​បាត​ត្រឹមត្រូវ​ ចៀស​វាង​នាំ​ក្លិន​មិន​ល្អ​ទៅ​ជួប​គ្រូពេទ្យ។

ចំណុច​ដែល​លើក​មក​ជម្រាប​ជូន​ខាង​លើ​នេះ​យើង​ខ្ញុំ​សង្ឃឹម​ថា​នឹងក្លាយជា ជំនួយផ្នែកស្មារតី​ដល់​សុភាព​នារី​​ទាំង​ឡាយ​ ក្នុងការទៅ​រក​គូរពេទ្យរោគ​ស្ត្រី និង​ប្រការ​គួរ​យល់​ដឹង​មួយ​ចំនួន​ដែល​ចាំបាច់​សម្រាប់​ថែ​រក្សា​សុខភាព។

(​ដក​ស្រង់​ចេញ​ពី​ទស្សនា​វដ្តី​សុខភាព​យើងលេខ០២២)