ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ សម្រស់មនុស្សយើងមានការប្រែប្រួលគួរអោយកត់សំគាល់។ ស្បែកចាប់ផ្តើម ខូចខាត ជ្រាវជ្រួញុ និង ឡើងស្រអាប់។ រាងកាយចាប់ផ្តើមទ្រុឌទ្រោម អស់កំលាំងជាដើម។ ផលិតផលមួយចំនួនអាចជួយបិទបាំងនូវគុណវិបិត្តទាំងនោះ ប៉ុន្តែការប្រើប្រាស់ផលិតផលតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់ ដើម្បីថែរក្សាសម្រស់របស់អ្នកអោយមើលទៅនៅក្មេងនោះឡើយ គឺទាមទារអោយលោកអ្នក អនុវត្តន៍នូវសកម្មភាពមួយចំនួនបន្ថែមទៀត ដើម្បីអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមនេះគឺជាគន្លឹះមានប្រយោជន៍មួយចំនួនដែលណែនាំដោយអ្នកឯកទេសរបស់យើងៈ
- ការពារផ្ទៃមុខរបស់អ្នកពីមជ្ឈដ្ឋានអាក្រក់ជុំវិញ៖ សូមប្រើប្រាស់ក្រែមការពារកំដៅដែលមានSPF (Sun Protecting Factorខ្ពស់ចាប់ពី+៣០ឡើងទៅ រៀងរាល់ព្រឹកជាប្រចាំ និង ទទួលទានវិតាមិនសេ(Vitamin C) ដើម្បីទប់ស្កាត់ការបាត់បង ជាតិប្រូតេអ៊ីននៅក្នុងខ្លួន ព្រមទាំងប្រើប្រាស់ក្រែមដែលមានវិតាមីនអា(Vitamin A) នៅរៀងរាល់យប់ ដើម្បីបំប៉នកោសិកាស្បែកអោយលូតលាស់បានល្អ។
- ជួយថែរក្សាស្បែកអោយស្រស់ថ្លា៖ មនុស្សម្នាក់ៗសុទ្ធតែត្រូវការភាពស្រស់ស្អាតនៃស្បែក ផ្លែឈើមានផ្ទុកទៅដោយសារៈចិញ្ចឹម និងវីតាមិនជាច្រើនដែលមានប្រយោជន៍ដល់ស្បែករបស់អ្នក។
- ទប់ស្កាត់ការចុះថយនៃកំលាំងពលំ៖ អាហារដែលមានជាតិ ទីកដោះគោ សណ្តែក សាច់ ស៊ុត និងគ្រឿងសមុទ្រ គឺជាអ្នកជំនាញការដ៏ល្អក្នុងការដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែប្រសិនបើអ្នកបរិភោគវាបានតិច អ្នកត្រូវគឹតគូររកវិធីផ្សេង ដើម្បីជួយុបំពេញនូវកង្វះខាតនេះហើយ។ សូមអ្នកទទួលទាននូវ វិតាមីនបេកុំផ្លិច(B-Complex) ដែលមានផ្ទុកដោយវីតាមីនបេឌូ(Vitamin B12) ដែលជំនួយទៅដល់ខួរក្បាលផងដែរ។
- ទទួលទានដំណេកអោយបានគ្រាប់គ្រាន់៖ អាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាពភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់ និងការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ គឺសុទ្ធតែអាចបណ្តាលមកពីការទទួលទានដំណេក មិនបានគ្រប់គ្រាន់។ សូមទទួលទានដំណេកអោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃទើបជាការល្អ។
- ទប់ស្កាត់ការកកើតជាតិខ្លាញ់ច្រើនហួសកំនត់៖ វីធីដែលល្អបំផុតសម្រាប់ទប់ស្កាត់ការកកើតជាតិខ្លាំញច្រើន គឺការធ្វើលំហាត់ប្រាណនេះឯង។ សូមចំណាយពេលហាត់ប្រាណអោយបានយ៉ាងតិច២០នាទីក្នុង១ថ្ងៃ ជារៀងរាល់ថ្ងៃ ឬយ៉ាងតិច៣ថ្ងៃក្នុង១សប្តាហ៍។ -ជំរុះចោលភាពស្មុគស្មាញៈ សំរាកលំហែកាយ ជាមួយក្រុមគ្រួសារ និង មិត្តភ័ក្ត នៅថ្ងៃឈប់សំរាកពីការងារ នឹងធ្វើកិច្ចការដ៏ទៃទៀត ដែលក្រៅពីការងារប្រចាំថ្ងៃរបស់អ្នក ដើម្បីជម្រុះចោលនូវភាពសៅហ្មងទាំងឡាយ។
- ការពារការធ្លាក់យានៃសុដន់៖ ចំពោះស្ត្រី សុដនក៏ជាផ្នែកមួយដែលមានសារៈសំខាន់ផងដែរ ដែលអាចបញ្ជាក់ពីវ័យរបស់នាង។ នៅពេលដែលកាលៈទេសៈមួយចំនួនចូលមកដល់ ដូចជាៈ ការមានផ្ទៃពោះ ការបំបៅដោះកូន និងការវិវត្តនៃទៅរកភាពចំណាស់ សុដននឹងមានសភាពទ្រុតទ្រោម ធ្ងាក់យាជាក់ជាមិនខាន។ សូមជ្រើសរើសអាវទ្រនាប់ដែលសមរម្យ កុំរិតតឹងខ្លាំង និងកុំរលង់ខ្លាំងពេក ដើម្បីបន្ថយការយោលយោគនៃសុដន់របស់អ្នក ពេលដែលអ្នកធ្វើចលនាខ្លាំងៗ ឬពេលលេងកីឡាជាដើម និងប្រើប្រាស់ផលិតផលដែលមានគុណភាពជាដើម។
useful info
ReplyDelete