01 March 2010

វិធីព្យាបាលការប្រេះកែងជើង

នៅក្នុងកំឡុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និងប្រេះបែកក្រហែង ។ មានពេលខ្លះ វាអាចបង្ករឲ្យអ្នកមានការឈឺចាប់ ដែលបះពាល់ទៅដល់ការធ្វើដំណើររបស់អ្នកថែមទៀតផង។ ក៏ប៉ុន្តែការប្រេះកែងជើងមិនមែនជាអាការៈមិនអាចព្យាបាលបាននោះឡើយ។ អ្នកគ្រាន់តែអ្នកអនុវត្តតាមវិធីងាយៗមួយចំនួនដូចខាងក្រោម ដើម្បីជៀសវាងពីផលរំខានទាំងនោះ ៖
  • ជំរុះចោលស្បែកក្រិន និងបែកប្រេះ
    ការជំរុះចោលស្បែកក្រិន និងបែកប្រេះ គឺជាជំហានដំបូងក្នុងការព្យាបាលអាការៈ ប្រេះកែងជើង ។ មានផលិតមួយចំនួនដែលអ្នកអាចរកទិញបាននូវតាមទីផ្សារ ក៏ប៉ុន្តែអ្នកក៏អាចប្រើប្រាស់វត្តុធាតុដើមមួយចំនួនដែលមានស្រាប់ក្នុងផ្ទះបានដែរ។ ស្ករ ឬក៏អំបិលគឺជាវត្ថុធាតុដើមមូលដ្ឋានដែលអាចជួយអ្នកជំរុះចោលកោសិកាចាស់ៗដែលក្រិនរឹង និងប្រេះបែកនៅត្រង់កែងជើងរបស់អ្នក។ សូមលាបវាលើកែងជើងហើយទុកមួយសន្ទុះ បន្ទាប់មកដុះលាងវាដោយប្រើប្រាស់ច្រាសដុះជើង ជាមួយនឹងទឹកក្តៅឧនៗ។ ប្រសិនបើកែងជើងរបស់អ្នកប្រេះខ្លាំងរហូតដល់មានឈាមផងនោះ សូមប្រើប្រាស់ឧបករណ៍សំរាប់ដុះក្អែលជំនួសវិញ ដោយដុះស្រាលៗ នឹងលាងចេញជាមួយទឹកក្តៅឧនៗ។
  • ផ្តល់សំណើមដល់កែងជើងរបស់អ្នក៖
    បន្ទាប់ពីជំរុះចោលកោសិកាក្រិន ឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)ដែលប្រើប្រាស់សំរាប់លាប់លើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។ បន្ទាប់មកប្រើប្រាស់ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែកនៃកែងជើងអ្នកអស់ហើយនោះ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការលាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន និងមិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
  • ការពារការប្រេះកែងជើងសារជាថ្មី៖
    ដើម្បីជៀសវាងការប្រេះកែងជើងសារជាថ្មី សូមលាបឡូសិនអោយបានយ៉ាងហ៊ោចណាស់២ដងក្នុងមួយថ្ងៃ។ និងឧស្សាហ៍ពិនិត្យស្បែកជុំវិញកែងជើងរបស់អ្នក និងដុះខាតវាចេញនៅពេលដែលអ្នកឃើញ វាមានសភាពក្រាស។ ព្រោះថា ស្បែកដែលក្រាស ឬក្រិន គឺពិបាកអោយឡូសិនជ្រាបចូលក្នុងស្បែកណាស់។

No comments:

Post a Comment